បទអត្ថាធិប្បាយ

អាយស៊ីអេស មានជំនាញក្នុងការធ្វើអត្ថាធិប្បាយ និងការផ្សាយ ជាពិសេសនសម្រាប់ព្រឹត្តិការណ៍កីឡា។

ពួកយើងអាចធ្វើដោយឯករាជ្យ នូវការអត្ថាធិប្បាយក្នុងស្ទូឌីយោ “off-tube” ដែលអ្នកផ្សព្វផ្សាយរបស់យើងប្រើរូបភាពជាប្រភពនៃពត៌មាន ដើម្បីផ្ដល់នូវសារជាសំឡេងប្រកបដោយគុណភាពខ្ពស់។

យើងក៏អាចធ្វើការយ៉ាងជិតស្និតជាមួយអ្នកមានសិទ្ធិ ដើម្បីបញ្ជូន និងធ្វើពាណិជ្ជកម្មជាផ្លូវការផងដែរ។

សម្រាប់អ្នកចូលចិត្តភ្នាល់កីឡាតាមគេហ៍ទំព័រ បទអត្ថាធិប្បាយ មានសារៈសំខាន់ក្នុងការផ្តល់បទពិសោធន៍ភ្នាល់ និងជំរុញឲ្យភ្ងៀវភ្នាល់កាន់តែច្រើន ស្របពេលដែលធ្វើឲ្យសេវាកម្មទូរស័ព្ទ និងវិទ្យុកាន់តែមានប្រជាប្រិយភាព។

យើងធ្វើបទអត្ថាធិប្បាយដោយឯករាជ្យលើការប្រកួតក្របខ័ណ្ឌ English Premier League ការប្រកួត Champions League និងក្របខ័ណ្ឌបាល់ទាត់នៅអឺរ៉ុបជាច្រើនទៀត ព្រមទាំងព្រឹត្តិការណ៍ប្រកួតបាល់ទាត់អន្តរជាតិជាច្រើន។ យើង គឺជាអ្នកចែកចាយផ្លូវការ នៃកីឡាប្រណាំងសេះនៅចក្រភពអង់គ្លេស ដែលក្នុងនោះយើងអាចផ្តល់ការអត្ថាធិប្បាយជាច្រើនភាសាតាមរយៈដៃគូររបស់យើងដែលមានឈ្មោះថា ជីប៊ីអាយ។

ហើយ យើងធ្វើអត្ថាធិប្បាយព្រឹត្តិការណ៍កីឡាភាគច្រើនដូចជា រ៉ាក់ប៊ី វើលធ៍ខាប់ (Rugby World Cup) និង អាសេក្រិខីត (Ashes Cricket) ផងដែរ។

យើងអាចផ្តល់ជូននូវការអត្ថាធិប្បាយជារៀងរាល់នាទី ទាំងបែបព័ត៌មាន និងទាំងបែបកំសាន្ត អាស្រ័យលើការចង់បានរបស់ពួកគេ។ ជាមធ្យម យើងផ្តល់ជូនយ៉ាងតិច ៦០ដង ក្នុងការធ្វើបច្ចុប្បន្នភាពក្នុងមួយហ្គេមៗ ដែលបញ្ចូលព្រឹត្តិការណ៍សំខាន់ដូចជាការស៊ុតបញ្ចូលទី កាតក្រហម កាតលឿង និងការជំនួសកីឡាករ។​

យើងក៏ធ្វើការហាយឡាយឡើងវិញនូវចំណុចសំខាន់ៗមួយចំនួនទៀតដូចជា បច្ចេកទេសប្រកួត ទំរងលេង កំឡុងពេលលេងបានល្អនិងលេងមិនបានល្អ និងការសម្រេចចិត្តសំខាន់ៗរបស់អជ្ញារកណ្តាល។

ទន្ទឹមគ្នានេះដែរ កម្មវិធីផ្សាយការប្រកួតបាល់ទាត់ (Football Live) តាមវិទ្យុរបស់យើង ផ្តល់ជូនលោកលោកស្រីនូវចំនួនពិន្ទុជាប្រចាំ ទស្សនាការប្រកួតជាមុន និងធ្វើការរាយការណ៍ពីការប្រកួតនៅអ៊ឺរ៉ុបភាគច្រើន ដែល ធ្វើឡើងនៅរៀងរាល់រសៀលថ្ងៃទីសៅរ៏ និងថ្ងៃអាទិត្យ។