វីដេអូ

អាយស៊ីអេស មានជំនាញខ្ពស់ខាងផលិតវីដេអូរហ័សទាន់ចិត្ត តម្លៃសមរម្យ និងគួរឲ្យទាក់ទាញ ដែលជួយឲ្យអតិថិជន ផ្តល់ព័ត៌មានពេញលេញសម្រាប់អតិថិជនរបស់ពួកគេ។

វិដេអូ គឺជាមធ្យោបាយដ៏មានឥទ្ធិពលមួយក្នុងការផ្សាភ្ជាប់ទំនាក់ទំនាក់ និងចែករំលែកនៅលើបណ្តាញ សង្គម។

វាអាចពង្រីកព័ត៌មានបានកាន់តែច្បាស់ពេលបញ្ចូលក្នុងគេហ៍ទំព័រ ស្របពេលជាមួយនិងការ រៀបចំតារាងវិដេអូមានខ្លឹមសារស្រដៀងគ្នាក្នុងយូធូប (YouTube) ដែលជួយឲ្យអតិថិជនទទួលបានផល ប្រយោជន៍ជាច្រើន។

យើងមានអ្នករាយការណ៍ជាច្រើនរូប ដែលមានជំនាញខ្ពស់ខាងរាយការណ៍ព័ត៌មាន និងខាងធ្វើអត្ថាធិប្បាយ មិនតែប៉ុណ្ណោះ អាចពណ៌នាយ៉ាងលម្អិតអំពីប្រធានបទ ឬក៏ព្រឹត្តិការណ៍ដែលរៀបចំ។

ឧទាហរណ៍ អ្នកឆ្លយឆ្លងរបស់យើងអាចផ្តល់នូវទស្សនីយភាពវីដេអូកំសាន្ត និងការវិភាគព្រឹត្តិការណ៍ប្រកួតបាល់ទាត់នាចុងសប្តារហ៍ ការប្រណាំងសេះ ឬក៏ព្រឹត្តិការណ៍ភ្នាល់ជាច្រើនផ្សេងទៀត ហើយវាអាចឆ្លើយតបទៅតាមបំណងប្រាថ្នារបស់អតិថិជនគ្រប់រូប។ អ្នកជំនាញផ្សាយរបស់យើង អាចភ្ជាប់កិច្ចសន្ទនារបស់ពួកគេជាមួយអ្នកបញ្ជាការភ្នាល់កីឡាដោយផ្ទាល់ និងអាចផ្សព្វផ្សាយដើម្បីធ្វើឲ្យមានការ ចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នីមួយៗ។

អាយស៊ីអេស ក៏អាចផលិតវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មដោយមានលក្ខណៈពិសេស បើទោះជា វាជាលក្ខណៈខ្នាតតូចឬធំក៏ដោយ។ ព្រមទាំងការបញ្ចាំងវីដេអូកីឡា យើងមានបទពិសោធន៍ក្នុងការបង្កើតរបៀបផលិតដោយបញ្ចូលខ្លឹមសារដ៏គួរឲ្យទាក់ទាញលើប្រធានបទជាច្រើន ដូចជា ជនល្បីល្បាញ ការកំសាន្ត និងបែបបទវិភាគជាដើម។